មន្រ្តីជំនាញចាប់រថយន្ត៣គ្រឿង ដែលដឹកពងមាន់ជាង១២ម៉ឺនគ្រាប់ ចេញពីវៀតណាម ចូលមកកម្ពុជា ដោយខុសច្បាប់!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ក្រុមអន្តរាគមន៍ បង្ក្រាបបទល្មើសចលនា សត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់រថយន្ត ៣គ្រឿង ម៉ាកSSANGYONG ISTANA ទាំងអស់!។

រថយន្តទី១ ដឹកស៊ុតមាន់ចំនួន១៦០ដុំ ស្មើនឹង៤៨.០០០គ្រាប់ ឃាត់ជិតរង្វង់មូលគួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រថយន្តទី២ ដឹកស៊ុតមាន់ចំនួន ១៥០ដុំ ស្មើនឹង៤៥.០០០គ្រាប់ ឃាត់លើផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
រថយន្តទី៣ ដឹកស៊ុតមាន់ចំនួន ១០០ដុំ ស្មើនឹង៣០.០០០គ្រាប់ ឃាត់លើផ្លូវជាតិលេខ២ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។
រថយន្តខាងលើបានដឹកស៊ុតមាន់ ចេញពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។

បច្ចុប្បន្ន ក្រុមការងារបាននាំយកវត្ថុតាំងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version