(កណ្តាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថាក្រុងតាខ្មៅនាពេលនេះ ខុសពីក្រុងតាខ្មៅនាពេលកន្លងមក ដោយមានហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ លំនៅដ្ឋានសាងសង់ និងកំណើនប្រជាពលរដ្ឋច្រើន ដូច្នេះការដោះស្រាយបញ្ហាទឹកកខ្វក់ជាការសំខាន់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
សម្តេចធិបតី ថ្លែងបែបនេះក្នុងពិធីអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងតាខ្មៅនៅព្រឹកទី០៦.០៥.២០២៥៕