(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបើកការស៊ើបសួរ លើជនសង្ស័យដែលជាប្រពន្ធដើមនិងគូកន..!។
ក្រោយពួកគេនាំគ្នាវ៉ៃ រថយន្តរងគ្រោះ និងបើករថយន្តបំបុករថយន្តរងគ្រោះ ហើយប្រើអំពើហិង្សាលើស្ដ្រីម្នាក់ ដោយចោទថា នាងជាប្រពន្ធចុងនិងជាស្រីកំណាន់របស់ប្ដី.!។
-នេះបើយោងតាមការបញ្ជាក់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានថ្លែងប្រាប់”ដើមរាំង”នៅរសៀលទី០៦.០៥.២០២៥។
លោក ប្លង់ សុផល បានលើកឡើងយ៉ាងដូច្នេះថា”សំណុំរឿងខាងលេី ត្រូវបានតំណាងអយ្យការសម្រេចបេីកការស៊េីបសួរ លេីជនសង្ស័យពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបទ ធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ”។
គួរំលឹកថា ករណីហិង្សានេះបានកើតឡើង នៅផ្លូវ២៦៥ ក្បែរផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។
ក្រោយកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនួ០២នាក់ពីបទហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើដំបងមូល,ប្រើដៃនិងបើករថយន្តម៉ាកRaptor ដេញបំបុកជនរងគ្រោះ ជាអតីតសង្សាររបស់ប្ដីបណ្ដាលឲ្យជនរងគ្រោះរបួស ជាច្រើនកន្លែងនិងខូចខាតរថយន្តមុខក្រោយទាំងស្រុង)។
ជនសង្ស័យ:១-ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ឃាត់ខ្លួន.ប្រពន្ធដើម)។
២-ឈ្មោះ អុឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេង កងរាជធានីភ្នំពេញ(ឃាត់ខ្លួន)។
-រីឯជនរងគ្រោះឈ្មោះ ចាប ចន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្ភារៈខូចខាត៖ រថយន្ត០១គ្រឿងម៉ាក Prius ស៊េរី2005 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2 BF-8730 រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយទាំងស្រុង(ដោយសារជនសង្ស័យជាបក្ខពួក០១នាក់ភេទប្រុស(គេចខ្លួនបាត់) ជិៈរថយន្តម៉ាក Raptor ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ។
កង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុ ខូចខាតផ្នែកខាងក្រោយទាំងស្រុង ។
បច្ចុប្បន្ន៖ ជនសង្ស័យខាងលើ កំពុងត្រូវបានតំណាងអយ្យការ បើកការស៊ើបសួរដើម្បីចោទប្រកាន់តាមនីតិវិធីច្បាប់៕