កម្ពុជា-ចិន នឹងធ្វើសមយុទ្ធរួមគ្នាស្តីពីប្រតិបត្តិការប្រឆាំងភេរវកម្មនិងការងារសង្រ្គោះមនុស្សធម៌!

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥បានឲ្យដឹងថា កងទ័ពកម្ពុជា-ចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥។ ក្រោមប្រធានបទប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្រ្គោះមនុស្សធម៌ដែល នឹងធ្វើឡើងពីរទីតាំង គឺសមយុទ្ធលើគោក និងអាកាសនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជ អាវុធហត្ថ(ភ្នំជុំសែនរីករាយ)ខេត្តកំពង់ឆ្នាំង សមយុទ្ធសមុទ្រ និងអាកាសនៅលើផ្ទៃសមុទ្រ និងដែនអាកាសខេត្តព្រះសីហនុ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version