Update៖ ប៉ាគីស្ថាន អះអាងថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះឥណ្ឌា និងចាប់ខ្លួនទាហានឥណ្ឌា!

នៅថ្ងៃពុធទី៧ ខែឧសភា រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានអះអាងថាប៉ាគីស្ថានបានបាញ់ទម្លាក់យន្ដហោះយោធាឥណ្ឌា៥គ្រឿង និងចាប់ខ្លួនបានទាហានឥណ្ឌាមួយចំនួនផងដែរ។

ប្រភពពីសារព័ត៌មាន AFP។

ភ្លាមៗមិនទាន់មានប្រតិកម្មតបតពីខាងឥណ្ឌាចំពោះការអះអាងខាងលើរបស់ប៉ាគីស្ថាននៅឡើយទេ។
លោក Asif បានគូសបញ្ជាក់ថាប្រសិនបើសកម្មភាពអរិភាពបញ្ឈប់នោះយើងនឹងជជែកជាមួយ ឥណ្ឌា។
យើងក៏មិនចង់ឱ្យស្ថានការណ៍នេះផ្ទុះរាលដាលកាន់តែខ្លាំងនោះដែរ។

ប៉ុន្តែប្រសិនបើឥណ្ឌានៅតែបន្តធ្វើសកម្មភាពអរិភាព យើងនឹងធ្វើការឆ្លើយតបវិញ។
ភាពតានតឹងរវាឥណ្ឌា និងប៉ាគីស្ថាន កើតមានឡើងបន្ទាប់ពីទីក្រុងញូវដែលីបានចោទថាទីក្រុងអ៊ីស្លាម៉ាបាដថាជាអ្នកគាំទ្រការវាយប្រហារសម្លាប់មនុស្ស ២៦នាក់ ដែលភាគច្រើន លើសលុបជាភ្ញៀវទេសចរឥណ្ឌា នៅក្នុងតំបន់កាស្មៀរប៉ែក គ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី២២ ខែមេសា។

ប៉ុន្តែប៉ាគីស្ថាន បានច្រានចោលការចោទប្រកាន់នេះ។
គួរបញ្ជាក់ថា ឥណ្ឌា នៅថ្ងៃពុធ ទី៧ ខែឧសភា បានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំង៩កន្លែងនៅលើទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរប៉ែកខាងគ្រប់គ្រងដោយប៉ាគីស្ថាន។ ប៉ាគីស្ថាន វិញ បានអះអាងថាមនុស្សយ៉ាងហោច ៨នាក់បានស្លាប់ និង៣៨នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហាររបស់ប្រទេសឥណ្ឌា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version