Update៖ ក្រសួងព័ត៌មាន ចាត់វិធានការដោះស្រាយ ករណីស្ដ្រីអនឡាញ”ម៉ាដាមដា”នៅថ្ងៃទី៧ខែឧសភានេះ!

(ភ្នំពេញ)៖ ក្រោយអះអាងថាអ្នកកាសែត៨០%បំពុលសង្គម និងរងបណ្ដឹងពីសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា។
-ឥឡូវអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានកោះអញ្ជើញ តំណាងសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និងភាគីស្ដ្រីអនឡាញMADAM.DA ឱ្យចូលខ្លួនមកដោះស្រាយគ្នា នៅរសៀលទី០៧.០៥.២០២៥ នៅទីស្ដីការក្រសួងព័ត៌មាន។
-នេះបើយោងតាមលិខិត របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ដែល”ដើមរាំង”ទើបនិងទទួលបាន។

ក្នុងនាមជា ប្រធានសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា លោក ទេស វិបុល បានថ្លែងប្រាប់”ដើមរាំង”ថា ខ្ញុំពិតជាមានការឈឺចាប់ និងមិនអាចទទួលយកបានឡើយ ចំពោះសម្ដីប្រមាថ របស់ស្ដ្រីអនឡាញMADAM.DA ដែលថា អ្នកកាសែត៨០%បំពុលសង្គម..!។

បើតាមលោក ទេស វិបុល ប្រសិនបើដំណោះស្រាយ នៅក្រសួងព័ត៌មាន មិនបានផ្លែផ្កា ឬមិនសមស្របដែលអាចទទួលយកបាន លោកនឹងបន្តប្ដឹង ទៅក្រសួងមហាផ្ទៃ និងតុលាការបន្ថែមទៀត យ៉ាងណាក្ដីមានតែរង់ចាំមើលលទ្ធផលសិនទេ.!!។

ទាក់ទិនបញ្ហានេះ នៅថ្ងៃទី២៤.០៤.២០២៥ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានប្ដឹងស្ដ្រីអ្នកលក់”អនឡាញ”ដែលប្រើប្រាស់គណនី Facebookឈ្មោះ MADAM.DA ចូលក្រសួងព័ត៌មាន ។
ក្រោយស្ដ្រីរូបនេះ បញ្ចេញទស្សនៈផ្ទាល់ខ្លួន ដោយធ្វើការវាយប្រហារថា”អ្នកសារព័ត៌មាន៨០% គឺបំពុលសង្គម”៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version