Update៖ ចាប់តាំងពីផ្ទុះសង្គ្រាមហ្គាហ្សា រហូតបច្ចុប្បន្ន មានកុមារជាង ១៦.០០០នាក់ហើយត្រូវបានសម្លាប់!

កាលពីថ្ងៃចន្ទ(ទី៥ ខែឧសភា) អាជ្ញាធរនៅតំបន់ហ្គាហ្សា បានរាយការណ៍ថា កុមារជាង ១៦.០០០នាក់ ត្រូវបានសម្លាប់ នៅក្នុងដែនដីហ្គាហ្សាស្ទ្រីប ចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

លោក Marwan al-Hams ប្រធានមន្ទីរពេទ្យចល័តជាមួយអាជ្ញាធរសុខាភិបាលហ្គាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់ទាំងនោះ រួមមានកុមារចំនួន ១៦.២៧៨នាក់ ក្នុងនោះមានទារកចំនួន ៩០៨នាក់ និងទារកទើបនឹងកើត ៣១១នាក់ ដែលបានស្លាប់ក្រោយពេលកើតភ្លាម។

លោកគូសបញ្ជាក់ថា ស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗចាប់តាំងពីអ៊ីស្រាអែល បានបិទច្រកឆ្លងកាត់នៅដើមខែមីនា ដោយរំខានដល់សេវាថែទាំសុខភាពសំខាន់ៗ។
ប្រធានមន្ទីរពេទ្យរូបនេះបញ្ជាក់ថា កុមាររាប់ពាន់នាក់កំពុងរស់នៅក្នុងមណ្ឌលផ្លាស់ទីលំនៅ ដោយមិនមានការផ្គត់ផ្គង់មូលដ្ឋានចាំបាច់។
ខណៈដែលស្ត្រីមានផ្ទៃពោះ ប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការទៅកាន់មន្ទីរពេទ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version