បទឈប់បាញ់ជាឯកតោភាគី របស់រុស្ស៊ីបានចូលជាធរមានជាផ្លូវការហើយ គ្រោងនឹង បន្តដំណើរការរហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី១១ ឧសភា។
ប្រភពពីសារព័ត៌មានAnadolu Agency។
តាមការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទីក្រុងមូស្គូ បានប្រកាសបញ្ឈប់ការប្រយុទ្ធគ្នាជាបណ្តោះអាសន្ន ក្នុងអំឡុងពិធីរំលឹកខួបលើកទី 80 នៃទិវាជ័យជំនះ ។
ដែលជាថ្ងៃបុណ្យជាតិ រំលឹកដល់ការបរាជ័យឆ្នាំ 1945 របស់ណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ។
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy មិនគាំទ្រគំនិតផ្តួចផ្តើមនេះទេ។
លើសពីនេះទៅទៀត លោកបានដាស់តឿនភ្ញៀវបរទេសកុំឱ្យមកទីក្រុងមូស្គូ ដើម្បីចូលរួមក្នុងការប្រារព្ធពិធីនេះ ដោយនិយាយថាគាត់ “មិនអាចធានាសុវត្ថិភាពរបស់ពួកគេបានទេ។
ទីក្រុងម៉ូស្គូបានថ្កោលទោសការកត់សម្គាល់នេះថាជាការគំរាមកំហែង។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានថា ក្នុងករណីមានការរំលោភលើបទឈប់បាញ់ដោយភាគីអ៊ុយក្រែន កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងផ្តល់ការឆ្លើយតបគ្រប់គ្រាន់ និងមានប្រសិទ្ធភាព៕