Update៖ អាមេរិក-ចិន ត្រៀមចរចាពាណិជ្ជកម្ម ខណៈលោកត្រាំ បង្ហើបពីការកាត់បន្ថយពន្ធ!

មន្ត្រីជាន់ខ្ពស់អាមេរិក និងចិន កំពុងស្ថិតនៅក្នុងប្រទេសស្វីស នៅចុងសប្តាហ៍នេះ ។

សម្រាប់កិច្ចពិភាក្សាដែលមានគោលបំណងកាត់បន្ថយសង្គ្រាមពាណិជ្ជកម្មកំពុងកើនឡើង ។
ដែលបង្កឡើងដោយការដំឡើងពន្ធដ៏ច្រើនហួសហេតុរបស់ប្រធានាធិបតី លោក Donald Trump និងត្រូវបានជំរុញដោយវិធានការសងសឹកដ៏ខ្លាំងក្លាពីសំណាក់ទីក្រុងប៉េកាំង។

រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងអ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer គ្រោងនឹងជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃសៅរ៍ ទី១០ ខែ ឧសភា និងថ្ងៃអាទិត្យ ជាកិច្ចពិភាក្សាលើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីលោក Trump បានដាក់ពន្ធថ្មីដ៏ខ្ពស់លើប្រទេសចិន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version