(ភ្នំពេញ)៖ នៅព្រឹកទី២៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។
បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ។
ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃ នយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៣) និងខួប៥ឆ្នាំ នៃ ការកសាងវិមានឈ្នះ-ឈ្នះ (២៩ ធ្នូ ២០១៨ – ២៩ ធ្នូ ២០២៣) នៅទីតាំងវិមានឈ្នះ-ឈ្នះ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤។
ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ ជាការចងចាំនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ។
ការរៀបចំព្រឹត្តិការណ៍នេះ ស្របជាមួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ ដែលជាសំណង់ប្រវត្តិសាស្ត្រដើម្បីរំឭកដល់វីរភាព និងគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ ដែលបានផ្តួចផ្តើមឡើងដោយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯកសន្តិភាព និងជាការបង្កើនការយល់ដឹងពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់ជាតិមាតុភូមិក្នុងការបន្តថែរក្សាស្ថិរភាព សន្តិសុខ និងអភិវឌ្ឍន៍ជាតិ។
វិមានឈ្នះ-ឈ្នះ បានសម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ព្រឹត្តិការណ៍ខាងលើ នឹងរៀបចំរយៈពេល៣ថ្ងៃ នៅថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការដឹកនាំនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដោយមានកម្មវិធីសំខាន់ៗ ។
ដូចជាអបអរសាទរខួបលើកទី២៥ នៃទិវានយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, ការតាំងពិព័រណ៍សមិទ្ធផលសម្រេចបានរយៈពេល២៥ឆ្នាំ ។
តាមរយៈនយោបាយឈ្នះ ឈ្នះ របស់ក្រសួង ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធ, ការបាញ់កាំជ្រួច, ការប្រគំតន្ត្រីសម័យ, ផ្ទាំងទស្សនីយភាពសិល្បៈ, ការតាំងពិ ព័រណ៍ផលិតផល និងមហោស្រពម្ហូបអាហារ ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀត។
ព្រឹត្តិការណ៍នេះ ក៏បង្ហាញពីនយោបាយឈ្នះ-ឈ្នះ តេជោសែន ដែលមិនត្រឹមតែ បញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញប៉ុណ្ណោះទេ ប៉ុន្តែរក្សាបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រទេសជាតិប្រកបដោយចីរភាពទៀតផង។
ជាក់ស្ដែងប្រទេសកម្ពុជាក្រោមទង់នៃសន្តិភាពពេញលេញ និងការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលក្រោមម្លប់សន្តិភាពពេញលេញរយៈពេល២៥ឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រទេសជាតិមានការ អភិវឌ្ឍលើគ្រប់វិស័យទាំងសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងវិស័យផ្សេងៗទៀតកាន់ត មានភាពរីកចម្រើន លើកកម្ពស់កម្រិតជីវភាពប្រជាជនកាន់តែប្រសើរឡើងជាលំដាប់ទៀត។
បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនីតិកាលទី៧នេះ បានដាក់ចេញគោលដៅពង្រឹង និងរក្សាសន្តិភាពទៅតាមទស្សន វិជ្ជាឈ្នះ-ឈ្នះ ជាមរតកដែលបានបន្សល់ទុក ហើយបាននិងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានចក្ខុវិស័យដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ជាមួយគ្នានេះ ក្នុងបរិបទសម័យទំនើបទាមទារឱ្យមានការរួមចំណែកពីបច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍប្រទេសជាតិ បូករួមជាមួយកម្លាំងចលករសកម្មរបស់យុវជនកម្ពុជា និងភាពចាំបាច់កំណត់ការងារអាទិភាពមួយផ្នែកលើបច្ចេកទេសឌីជីថល រួមជាមួយកិច្ចការបន្តរក្សានូវសុខសន្តិភាពសម្រាប់ប្រជាជន ។
ប្រកបដោយភាពកត្តញ្ញូ សុខដុម និងការចូលរួម បង្កើនការងារ រក្សាតម្លាភាពសម្រាប់សង្គម ដែលបន្តនាំកម្ពុជាឱ្យមានភាពរីកចម្រើន លើគ្រប់វិស័យ និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងធំទូលាយ។
ព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យប្រវត្តិសាស្ត្រសរសេរពីវីរជន និងប្រតិបត្តិករពិតដែលបានរួមចំណែកក្នុងដំណើរការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា បង្កើតសន្តិភាព និងការឯកភាពជាតិពេញលេញ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯក រួមជាមួយប្រតិបត្តិករជាច្រើនរូបបានរួមចំណែក។
ការចូលរួមអបអរសាទរ និងរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ បង្ហាញពីមោទនភាពជាតិថ្មីមួយទៀតសម្រាប់ប្រជាជនកម្ពុជា និងជាកាតព្វកិច្ចមួយរួមចំណែកពីក្រសួង ស្ថាប័ន ក្នុងការបង្ហាញអំពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមានភាពរីកចម្រើនក្នុងសម័យកាលសន្ដិភាព ស្របតាមទិសស្លោក មានសន្តិភាព មានការអភិវឌ្ឈ ពោលគឺជាសមិទ្ធផលនៃការរីកចម្រើនក្រោមម្លប់នៃសន្តិភាពពេញលេញ ដើម្បីឱ្យប្រវត្តិសាស្ត្រ សរសេរ និងចារឹកពីយើងសម្រាប់មនុស្សជំនាន់ក្រោយ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងមគ្គុទ្ទេសក៍ឯកនៃនយោបាយឈ្នះ-ឈ្នះ ព្រមទាំងការចូលរួមយ៉ាងសកម្មពីប្រតិបត្តិករក្នុងស្មារតីអនុវត្តប្រកបដោយភាពជឿជាក់ស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្តល់តម្លៃខ្ពស់ទៅលើសិទ្ធិរស់រានមានជីវិត សេរីភាព និងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរ៕