(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញផ្តល់បទសម្ភាសដល់វិទ្យុជាតិកម្ពុជា ស្តីពីការផ្សព្វផ្សាយសមិទ្ធផល និងការតាំងពិព័រណ៍របស់ក្រសួងព័ត៌មាន ។
ក្នុងឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅស្តង់ពិព័រណ៍ក្រសួងព័ត៌មាន បរិវេណវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ៕