Update៖ EU សម្រេចដកទណ្ឌកម្មសេដ្ឋកិច្ចលើស៊ីរី ដើម្បីគាំទ្រការកសាងប្រទេសឡើងវិញ!

ប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះបានប្រកាសកាលពីថ្ងៃអង្គារ(ទី២០ខែឧសភា)ថា EU បានសម្រេចចិត្តដកទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួនលើប្រទេសស៊ីរី ដើម្បីគាំទ្រប្រជាជនស៊ីរីក្នុងការកសាងប្រទេសរបស់ពួកគេឡើងវិញបន្ទាប់ពីជាងមួយទសវត្សរ៍នៃសង្គ្រាមស៊ីវិល។
ប្រភពពីសារព័ត៌មានReuters។

ថ្ងៃនេះ យើងបានសម្រេចចិត្តដកទណ្ឌកម្មសេដ្ឋកិច្ចរបស់យើងលើប្រទេសស៊ីរី។ យើងចង់ជួយប្រជាជនស៊ីរីកសាងឡើងវិញនូវប្រទេសស៊ីរីថ្មី រួមបញ្ចូល និងសន្តិភាពKaja Kallas បាននិយាយនៅលើ X ។
លោកស្រីបានបន្ថែមថា ៖សហភាពអឺរ៉ុប តែងតែឈរដោយប្រជាជនស៊ីរីក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយនេះហើយនឹងបន្តធ្វើ ដូច្នេះ។

លោក Bashar Assad ដែលជាមេដឹកនាំប្រទេសស៊ីរីអស់រយៈពេលជិត 25 ឆ្នាំបានភៀសខ្លួនទៅកាន់ប្រទេសរុស្ស៊ីក្នុងខែធ្នូ ដោយបញ្ចប់របប Baath Party ដែលកាន់អំណាចតាំងពីឆ្នាំ 1963 ។
គួរបញ្ជាក់ថា Ahmed al-Sharaa ដែលដឹកនាំកម្លាំងប្រឆាំងរបបដឹកនាំដើម្បីបណ្តេញលោក Assad ត្រូវបានប្រកាសជាប្រធានាធិបតីសម្រាប់រយៈពេលអន្តរកាលនៅចុងខែមករា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version