Update៖ លោក ជួន ណារិន្ទ បញ្ជាក់ថា ករណីរំលោភសម្លាប់នៅខណ្ឌព្រែកព្នៅ ជនដៃដល់គ្នា៣នាក់ មិនមែន៨នាក់ឡើយ!

(ភ្នំពេញ)៖ ក្រោយមានការផ្សព្វផ្សាយថា ករណីឃាតកម្ម ដាក់ថ្នាំរំលោភបូក សម្លាប់ក្មេងស្រីនៅខណ្ឌព្រែកព្នៅ ជនដៃដល់មានគ្នា៨នាក់..!។
ឥឡូវៈ នៅរសៀលទី២២.០៥.២០២៥ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនដៃដល់មានគ្នាតែ៣នាក់ទេ ហើយសមត្ថកិច្ចចាប់ខ្លួនបានទាំងអស់ ដើម្បីចាត់ការតាមនីតិវិធី.។
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងយ៉ាងដូច្នេះថា”ខ្ញុំបាទ សូមជូនព័ត៌មាន ដល់មហាជនមេត្តាជ្រាបថា ករណីឃាតកម្ម ក្នុងខណ្ឌព្រែកព្នៅ នៅថ្ងៃទី២១/០៥/២៥ លើក្មេងស្រី ដែលខាងសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជនសង្ស័យភ្លាមៗ​ ចំនួន០៣នាក់​ (តែមានប្អូនប្រុសម្នាក់នេះដែលផ្សព្វផ្សាយថាជាករណីរំលោភបូក ដែលបានលទ្ធផលថា ចំនួន០៨នាក់នោះ ជារឿងមិនពិតនោះទេ)​ ដែលធ្វើឱ្យប៉ះពាល់អារម្មណ៌៍ និងកត្តិយស ដល់គ្រួសារនៃសពជាខ្លាំងជាពិសេសមហាជនមានការយល់ច្រឡំ ។
សូមបញ្ជាក់ថា ខ្ញុំបានដឹកនាំបញ្ជាផ្ទាល់លើករណីនេះហើយក្នុងការពិនិត្យ ធ្វើកោសល្យវិច័យលើសាកសព មានព្រះរាជអាជ្ញា លោកគ្រូពេទ្យតុលាការ មន្ត្រីនគរបាលជំនាញ និង អង្កការ CPU ផងដែរ ។
ដូច្នេះសូមប្អូនអ្នកផ្សាយព័ត៌មានមិនពិតខាងលើនេះ​ សូម រក្សាក្រមសីលធម៌វិជ្ជាជីវៈផង​ (សូមបកស្រាយឡើងវិញជាបន្ទាន់)។
ខ្ញុំបាទក៏សូមសំណូមពរដល់ក្មួយៗស្រីៗ​ ឬអាណាព្យាបាលទាំងឡាយ សូមកុំឆាប់ជឿការអូសទាញរបស់ជនខិលខូចមួយចំនួនតូច​ដែលមិនគួរទុកចិត្ត​ ឬហៅចេញទៅកន្លែងស្ងាត់ៗ​ វាអាចមានហានិភ័យដល់ក្មួយៗដូចរឿងខាងលើ។
ខ្ញុំសូមអរគុណច្រើនដែលមហាជនមានជំនឿទុកចិត្តលើសមត្ថកិច្ចយើងខ្ញុំបា🙏”។
សូមជម្រាបថា អំពើរំលោភបូករួចសម្លាប់នេះ បានបង្កការភ្ញាក់ផ្អើល កាលពីព្រឹកទី២១.០៥.២០២៥ នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខណៈគ្រូបង្រៀនប្រទះឃើញ សាកសពរងគ្រោះ ដេកស្លាប់ទាំងអាក្រាតកាយ ក្នុងបន្ទប់ទឹក។

ក្រោយកើតហេតុ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួន៣នាក់៖
ទី១-ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ឃាត់ខ្លួន”(រួមគំនិតសម្លាប់)។
២-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ឃាត់ខ្លួន”(រួមគំនិតសម្លាប់។
៣-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗ” ឃាត់ខ្លួន”(ដៃដល់ អ្នករំលោភ និងសម្លាប់)៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version