Update៖ លោក ត្រាំ ប្រកាសដំឡើងពន្ធ៥០%លើទំនិញអឺរ៉ុបនិង២៥%លើទូរស័ព្ទ iPhone!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកំហែងពាណិជ្ជកម្មជាថ្មីកាលពីថ្ងៃសុក្រ ដោយដំឡើងពន្ធ ៥០% លើទំនិញសហភាពអឺរ៉ុប និងព្រមានពីពន្ធ ២៥% លើទូរស័ព្ទ iPhone ដែលផលិតនៅក្រៅប្រទេសដែលជាចំណាត់ការមួយបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុពិភពលោករង្គោះរង្គើភ្លាមៗ។

ប្រភពពីសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥។

លោក ត្រាំ បានសរសេរតាមបណ្ដាញសង្គមថា កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបមិនទៅណាទេហើយថា សហភាពអឺរ៉ុបត្រូវបានបង្កើតឡើងដើម្បីទាញយកផលប្រយោជន៍ពីអាមេរិក។ ការប្រកាសរបស់លោក បានធ្វើឲ្យសន្ទស្សន៍ភាគហ៊ុនធំៗនៅអាមេរិក និងអឺរ៉ុបធ្លាក់ចុះយ៉ាងខ្លាំង ដោយភាគហ៊ុនក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ និង Apple រងផលប៉ះពាល់ជាពិសេស។
គណៈកម្មការអឺរ៉ុបបានរក្សាភាពស្ងៀមស្ងាត់ ដោយរង់ចាំកិច្ចសន្ទនារវាងមន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់ខ្លួនជាមួយសមភាគីអាមេរិក។ អ្នកវិភាគព្រមានពីហានិភ័យនៃសង្គ្រាមពាណិជ្ជកម្មអូសបន្លាយ ខណៈនាយកប្រតិបត្តិក្រុមហ៊ុនមួយចំនួនដូចជា Volvo នៅតែសង្ឃឹមថា ភាគីទាំងពីរនឹងអាចឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ និងពាណិជ្ជកម្មសកល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version