(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៥ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនអតីតអ្នកឧកញ៉ា ហេង សុទ្ធី ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ បន្ទាប់ពីបញ្ជូនខ្លួនពីប្រទេសរុស្ស៊ីមកដល់ភ្នំពេញ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា អតីតអ្នកឧកញ៉ា ហេង សុទ្ធី បានប្រព្រឹត្តបទល្មើសឆបោក និង គំរាមកំហែងជំរិតទារប្រាក់ ពីអ្នកវិនិយោគ បរទេសរាប់រយលានដុល្លារនិងមានបណ្តឹង ជាច្រើនទៀតដែលជនរងគ្រោះបានប្ដឹង៕