Update៖ អង្គការឃ្លាំមើលនុយក្លេអ៊ែរ អះអាងថាអ៊ីរ៉ង់បានលួចធ្វើកម្មវិធីនុយក្លេអ៊ែរ!

អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (IAEA) បានឲ្យដឹងថា អ៊ឺរ៉ង់ បានធ្វើសកម្មភាពលួចលាក់ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែឧសភា ឆ្នាំ ២០២៥។

តាមរបាយការណ៍ដែល Reuters ទទួលបាន IAEA សន្និដ្ឋានថា អ៊ីរ៉ង់មិនបានប្រកាសអំពីសម្ភារៈនុយក្លេអ៊ែរ និងសកម្មភាពទាក់ទងនឹងនុយក្លេអ៊ែរ នៅទីតាំងដែលមិនបានប្រកាសចំនួន៣ក្នុងនៅប្រទេស ជាពិសេសគឺតំបន់ Lavisan-Shian, Varamin និង Turquzabad។ នៅឯតំបន់ Lavisan-Shian ទីក្រុង Tehran សមាសធាតុដែលធ្វើពីលោហៈធាតុអ៊ុយរ៉ាញ៉ូម ត្រូវបានប្រើប្រាស់ក្នុងដំណេីរការផលិតសារធាតុផ្ទុះ យ៉ាងហោចណាស់ពីរដងក្នុងឆ្នាំ ២០០៣ ដោយវាជាផ្នែកមួយនៃការធ្វើតេស្តខ្នាតតូច។
នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយទៀតដែល IAEA ផ្ញើទៅរដ្ឋសមាជិក នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថា ស្តុកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ដែលចម្រាញ់រួចក្នុងកម្រិត ៦០ភាគរយ គឺបានកើនឡើងដល់ជាង ៤០៨គីឡូក្រាម។ ចំនួននេះគឺជិតគ្រប់ ផលិតគ្រាប់បែកនុយក្លេអ៊ែរ ៩គ្រាប់។ ការពង្រឹងដល់កម្រិតខ្ពស់បែបនេះគឺជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះអ៉ីរ៉ង់ជាប្រទេសមិនមាននុយក្លេអ៊ែរតែមួយគត់ដែលអាចធ្វើដូច្នេះបាន៕

Leave a Reply

Your email address will not be published. Required fields are marked *