Update៖ តំណាងអយ្យការសម្រេចចោទប្រកាន់លោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ចំនួន៣បទល្មើស!

(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ចំនួន៣បទល្មើសពាក់ព័ន្ធការបង្កើតមាតិការ បែបកំប្លែងចម្អក សម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនជាទម្រង់នៃវិជ្ជាជីវអ្នកសារព័ត៌មាននោះទេ។
-នេះបើយោងតាមការបញ្ជាក់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានថ្លែងប្រាប់”ដើមរាំង”នៅរសៀលទី០២.០៦.២០២៥។

លោក ប្លង់ សុផល បានលើកឡើងយ៉ាងដូច្នេះថា”តំណាងអយ្យការ សម្រេចបើកការស៊ើបសួរ លើជនសង្ស័យទាំង៣នាក់÷
(១)ឈ្មោះ ហង្ស សំណាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ។
(២)ឈ្មោះ កុញ វាសនា ហៅស្នា ភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ។

និង(៣)ឈ្មោះ រស់ អែវ ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ។
ពីបទ៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព បទ៖ ញុះញង់ឱ្យមានការរើសអើង និងបទ ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា តាមមាត្រា ៤៧២, ៤៩៤, ៤៩៦ និង៦១៦ នៃក្រមព្រហ្មទណ្ឌ”។

សូមជម្រាបថា លោក ហង្ស​ សំណាង”ចាងហ្វាងសារព័ត៌មាន ហង្ស​ សំណាង និងឈ្មោះ រស់ អៀវ ភេទប្រុស អាយុ ៦០ឆ្នាំ នៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង និងឈ្មោះ កុញ វាសនា ហៅស្នាភេទប្រុស អាយុ ៣៥ឆ្នាំរស់នៅ ភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន កាលពីព្រឹក​ទី៣០.០៥.២០២៥។
ពាក់​ពព័ន្ធការផលិតវីដេអូ ​ក្លែងឯកសណ្ឋានកងទ័ព​ និងធ្វើ​អោយ​កងទ័ព​បាក់ទឹកចិត្ត.!។

លុះឥឡូវ តំណាងអយ្យការ បានចោទប្រកាន់អ្នកទាំង៣នាក់ខាងលើចំនួន៣បទល្មើស! ពាក់ព័ន្ធការបង្កើតមាតិការ បែបកំប្លែងចម្អក សម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនជាទម្រង់ នៃវិជ្ជាជីវអ្នកសារព័ត៌មាននោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *