(ព្រៃវែង)៖ កាលពីរសៀលទី៣០ ខែធ្នូ ឆ្នាំ ២០២៣ អាជ្ញាធរខេត្តព្រៃវែង បានចុះត្រួតពិនិត្យសន្តិសុខ សណ្ដាប់ធ្នាប់ ទីតាំងប្រារព្ធពិធី នៃព្រះរាជដំណើរដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចទ្រង់យាងសួរសុខទុក្ខ និងប្រោសប្រទានព្រះរាជអំណោយ ដល់ប្រជាកសិករក្រីក្រ នៅឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ក្រោមអធិបតីភាព នៃការអញ្ជើញដឹកនាំដ៏ខ្ពង់ខ្ពស់ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង៕