Update៖ ប្រទេសកូរ៉េខាងត្បូង ទទួលបានប្រធានាធិបតីថ្មីគឺលោក Lee Jae-myung!

បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងប្រទេសកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃពុធ ទី៤ ខែមិថុនា ថាបានជាប់ឆ្នោតជា ប្រធានាធិបតីថ្មី បន្ទាប់ពីបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលមុនអាណត្តិកាលពីថ្ងៃអង្គារម្សិលមិញ។ ប្រភពពីសារព័ត៌មាន AFP។

លោក Lee Jae-myung បានទទួលជ័យជម្នះលើគូប្រជែងរបស់លោក គឺលោក Kim Moon-soo មកពីគណបក្សអំណាចប្រជាជនដែលជាអតីតបក្សអភិរក្សនិយមរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol។ បើតាមគណៈកម្មការរៀបចំការបោះឆ្នោតកូរ៉េខាងត្បូង លោក Lee ទទួលបានសំឡេងគាំទ្រ ៤៩.៤២ភាគរយ រីឯលោក Kim ទទួលបានសំឡេងគាំទ្រ ៤១.១៥ភាគរយ។ ជាធម្មតា នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង បេក្ខជនជ័យលាភីត្រូវរង់ចាំជាច្រើនខែទើបអាចស្បថចូលកាន់តំណែង។ ប៉ុន្តែដោយសារតែជ័យជម្នះរបស់លោក Lee កើតមានឡើងនៅក្នុង ការបោះឆ្នោតមុនអាណត្តិ បន្ទាប់ពីលោក Yoon ត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែង នេះមានន័យថាអាណត្តិរបស់លោកនឹងត្រូវចាប់ផ្ដើមភ្លាមៗ ក្រោយគណៈកម្មការរៀបចំការបោះឆ្នោត ផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតជាផ្លូវការនៅព្រឹកថ្ងៃពុធនេះ។
គណៈកម្មការរៀបចំការបោះឆ្នោតសូមបញ្ជាក់ថាលោក Lee Jae-myung នៃគណបក្សប្រជាធិបតេយ្យបានជាប់ឆ្នោតជាប្រធានាធិបតី៕

Leave a Reply

Your email address will not be published. Required fields are marked *