(ភ្នំពេញ)៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបង្ហោះសារនៅថ្ងៃទី ៥មិថុនា ឆ្នាំ២០២៥ មានខ្លឹមសារថាសូមជម្រាបជូនបងប្អូនដែលបានរងគ្រោះលើករណីនេះ សូមនាំគ្នាមកដាក់ពាក្យបណ្ដឹងនៅអធិការខណ្ឌ ឬ ដាក់មកស្នងការដ្ឋានរាជធានីភ្នំពេញ ឯកឧត្តមនឹងចាត់វិធានការជូន។
ក្នុងនោះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏សូមបដិសេធលើការបង្ហោះព័ត៌មានថាជាសមត្ថកិច្ចខណ្ឌមានជ័យ ០៦នាក់កៀបស៊ីម៉ូតូ ប្រជាពលរដ្ឋពេលយប់ សូមបង្ហាញភ័ស្តុតាងជាក់លាកផង ដែលធ្វើឱ្យប៉ះពាល់ដល់កត្តិយស សេចក្ដីថ្លៃថ្នូរ ដល់កម្លាំងរបស់ឯកឧត្តមមុនផ្សាយសូមប្រមូលព័ត៌មានឱ្យច្បាស់លាស់ ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាឱ្យស្រាវជ្រាវ និងរកឃើញម៉ូតូ ចំនួន ០៣ គ្រឿង យកមករក្សាទុកនៅអធិការខណ្ឌមានជ័យ ដើម្បីរកម្ចាស់មកទទួល និងដាក់ពាក្យបណ្ដឹងផង៕