សម្ដេចតេជោ ថ្លែងថាការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះកម្ពុជា-ថៃ ដើម្បីបញ្ជៀសពីសង្គ្រាម!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ជូនពលរដ្ឋថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។
សម្ដេចតេជោសរសេរថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។
សម្ដេចថ្លែងថា ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការនៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។
សម្ដេចតេជោ បន្តអំពាវនាវដល់បងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕

Leave a Reply

Your email address will not be published. Required fields are marked *