Update៖ អាមេរិក នឹងជម្លៀសបុគ្គលិកមួយចំនួនចេញពីមជ្ឈិមបូព៌ា!

កាលពីថ្ងៃពុធ ទី១១ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាបុគ្គលិកមួយចំនួនរបស់រដ្ឋាភិបាលអាមេរិកនឹងត្រូវចាកចេញពីតំបន់មជ្ឈិមបូព៌ា ដោយសារតែតំបន់នេះអាចនឹងក្លាយជាកន្លែងគ្រោះថ្នាក់។ ប្រភពពីសារព័ត៌មាន Reuters។

ដោយផ្អែកលើប្រភពReuters ទទួលបានពីក្រុមមន្ត្រីអ៊ីរ៉ាក់ និងអាមេរិក ក៏បានរាយការណ៍ដែរថាសហរដ្ឋអាមេរិកកំពុងត្រៀមលក្ខណៈជម្លៀសបុគ្គលិករបស់ខ្លួនមួយចំនួន ចេញពីស្ថានទូតអាមេរិកប្រចាំប្រទេសអ៊ីរ៉ាក់ ហើយនឹងអនុញ្ញាតឱ្យក្រុមគ្រួសាររបស់យោធាចាកចេញពីតំបន់មជ្ឈិមបូព៌ាដោយសារតែការកើនឡើងហានិភ័យសន្តិសុខក្នុងតំបន់។ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាហានិភ័យសន្តិសុខដែលជំរុញឱ្យមានការសម្រេចចិត្តខាងលើឡើយ ខណៈសេចក្ដីរាយការណ៍ពីលទ្ធភាពនៃការជម្លៀសបុគ្គលិកអាមេរិកបានធ្វើឱ្យប្រេង ឡើងថ្លៃ ៤ភាគរយ។
តាមមន្ត្រីអាមេរិកម្នាក់ ក្រសួងការបរទេសអាមេរិក ក៏បានអនុញ្ញាតឱ្យបុគ្គលិកអាមេរិកដែលមិនមានភារកិច្ចចាំបាច់ស្ម័គ្រចិត្តចាកចេញពីប្រទេសបារ៉ែន និងកូវ៉ែត ផងដែរ។ ជុំវិញព័ត៌មាននេះដែរ លោក ត្រាំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាពួកគេនឹងត្រូវចាកចេញពីព្រោះថាវាអាចនឹងក្លាយជាកន្លែងដ៏គ្រោះថ្នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version