Update៖ កូរ៉េខាងត្បូង លែងផ្សាយសំឡេង នៅជិតព្រំដែនកូរ៉េខាងជើង!

កាលពីថ្ងៃពុធ ទី១១ ខែមិថុនា យោធាកូរ៉េខាងត្បូង ប្រកាសថា ខ្លួនបានផ្អាកការផ្សាយតាមឧបករណ៍បំពងសម្លេងនៅជិតព្រំដែនទៅកាន់កូរ៉េខាងជើងជិតមួយឆ្នាំ ។

បន្ទាប់ពីបានបន្តយុទ្ធនាការឃោសនា និងចាក់បទចម្រៀង K-pop នេះឡើងវិញ។
ប្រភពពីសារព័ត៌មាន Reuters។

ជំហាននេះ គឺធ្វើឡើងតាមការសន្យារបស់ប្រធានាធិបតីថ្មី លោក Lee Jae-myung ដែលបានចូលកាន់តំណែងក្នុងខែនេះ ដោយបានប្តេជ្ញាបន្តកិច្ចសន្ទនាជាមួយកូរ៉េខាងជើង និងកាត់បន្ថយភាពតានតឹង។
អ្នកនាំពាក្យរបស់លោកប្រធានាធិបតី លោកស្រី Kang Yu-jung បានថ្លែងថា លោក Lee បានបញ្ជាឲ្យមាន វិធានការទប់ស្កាត់ជាមុន ដើម្បីបន្ធូរបន្ថយភាពតានតឹង កាត់បន្ថយការប្រឈមមុខដាក់គ្នាផ្នែកយោធា និងកសាងទំនុកចិត្ត។
សមាជិកសភានៃគណបក្សកាន់អំណាច លោក Kim Byung-joo បាននិយាយថា ឥឡូវនេះ គឺជាវេនរបស់កូរ៉េខាងជើងក្នុងការឆ្លើយតប។
កាលពីខែកក្កដាឆ្នាំមុន យោធាកូរ៉េខាងត្បូងបានបន្តការផ្សាយតាមឧបករណ៍បំពងសម្លេងនេះឡើងវិញ ដើម្បីឆ្លើយតបនឹងការដែលកូរ៉េខាងជើងបានបាញ់បង្ហោះប៉េងប៉ោងផ្ទុកសំរាមជាច្រើន រយគ្រាប់ឆ្លងកាត់ព្រំដែន។ ទីក្រុងព្យុងយ៉ាងនៅពេលនោះបាននិយាយថា ប៉េងប៉ោងសំរាមរបស់ខ្លួន គឺជាការសងសឹកចំពោះយុទ្ធនាការរបស់សកម្មជននៅកូរ៉េខាងត្បូង៕

Leave a Reply

Your email address will not be published. Required fields are marked *