Update៖ គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រ វាយប្រហារនៅឆ្នេរខាងកើតនៃកោះតៃវ៉ាន់!

កាលពីថ្ងៃពុធ ទី១១ ខែមិថុនាគ្រោះរញ្ជួយដីកម្រិត ៦.៤ រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់។

ប្រភពពីសារព័ត៌មានរដ្ឋបាលអាកាសធាតុកណ្ដាលរបស់កោះតៃវ៉ាន់។

ប្រភពដដែលនេះ បានគូសបញ្ជាក់ថា ចំណុចរំញ័រនៃគ្រោះរញ្ជួយដីនេះ មានជម្រៅ ៣០.៩ គីឡូម៉ែត្រ។ ប៉ុន្តែទោះជាយ៉ាងណា ភ្លាមៗនេះមិនទាន់មានសេចក្ដីរាយការណ៍អំពីការខូចខាតនោះទេ។
គួរបញ្ជាក់ថា កោះតៃវ៉ាន់ តែងតែជួបប្រទះគ្រោះរញ្ជួយដីញឹកញាប់ ដោយសារតែទីតាំងភូមិសាស្ត្ររបស់ខ្លួនស្ថិតនៅតាមបណ្ដោយខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិកដែលជាតំបន់ប្រសព្វគ្នានៃផ្លាកតិចតូនិចពីរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version