Update៖ យន្តហោះចម្បាំងKF-16 របស់កូរ៉េខាងត្បូង រងការខូចខាតអំឡុងពេលធ្វើសមយុទ្ធនៅអាឡាស្កា! 

កាលពីថ្ងៃពុធ(ទី១១ខែមិថុនា) សារព័ត៌មាន Yonhap បានរាយការណ៍ថា យន្តហោះចម្បាំង KF-16 របស់កូរ៉េខាងត្បូងមួយគ្រឿងបានរងការខូចខាត ខណៈពេលដែលចូលរួមក្នុងសមយុទ្ធដែនអាកាសរួមគ្នាជាមួយអាមេរិកក្នុងរដ្ឋអាឡាស្កា។ ប្រភពពីសារព័ត៌មានReuters។

ឧបទ្ទវហេតុនេះបានកើតឡើងក្នុងអំឡុងពេលហោះចេញពីមូលដ្ឋានទ័ពអាកាស Eielson ដែលជាផ្នែកមួយនៃសមយុទ្ធទង់ក្រហមអាឡាស្កា ហើយទំហំនៃការខូចខាតមិនត្រូវបានបង្ហាញឱ្យដឹងភ្លាមៗនោះទេ។

អ្នកបើកយន្តហោះទាំងពីរនាក់នៅលើយន្តហោះត្រូវបានបញ្ជាក់ថាមានសុវត្ថិភាពបន្ទាប់ពីបានបណ្តេញខ្លួនចេញពីយន្តហោះចម្បាំងពីរកៅអី ដោយសារស្ថានភាពអាសន្ននៅម៉ោង 9.02 ព្រឹក ម៉ោងនៅប្រទេសកូរ៉េខាងត្បូង (0002 GMT)។

កងកម្លាំងអាកាសរបស់ប្រទេសអាស៊ីបូព៌ាបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយថា “អាកាសយានិកពីរនាក់មានសុវត្ថិភាព ហើយកំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ។
យ៉ាងណាមិញ ការស៊ើបអង្កេតលើមូលហេតុច្បាស់លាស់នៃឧប្បត្តិហេតុនេះនឹងត្រូវធ្វើឡើងដោយសហការជាមួយសហរដ្ឋអាមេរិក។

គួរជម្រាបថា ទីក្រុងសេអ៊ូលបានបញ្ជូនយន្តហោះចំនួន11 គ្រឿងសម្រាប់សមយុទ្ធទង់ក្រហម-អាឡាស្កានៅឆ្នាំនេះ។
យន្តហោះស៊ើបការណ៍ កងទ័ពជើងទឹកកូរ៉េខាងត្បូងមួយគ្រឿងបានធ្លាក់ក្នុងប្រទេសកាលពី ថ្ងៃ ទី ២៩ ឧសភាដោយបានសម្លាប់បុគ្គលិកឯកសណ្ឋានទាំង៤នាក់នៅលើនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *