(ភ្នំពេញ)៖ ក្រោយមានភាពតានតឹងរវាងព្រំដែនកម្ពុជា-ថៃ និងមានការណែនាំពី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ មេត្តាជ្រាបថា ចាប់ពីម៉ោង១២យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមស្ថានីយទូរទស្សន៍ទាំងអស់ នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទ នៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន៕