ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំមួយនៅសៀលថ្ងៃសុក្រ(ទី១៣ខែមិថុនា) (ម៉ោងនៅញូវយ៉ក) ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។
ប្រភពពីសារព័ត៌មាន Reuters។
នៅថ្ងៃសុក្រនេះ អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ លើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ រោងចក្រមីស៊ីលបាលិស្ទីគ និងមេបញ្ជាការយោធា រួមទាំងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ។
តាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ លោក Hossein Salami ដែលជាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើ ទីស្នាក់ការកណ្ដាលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក្នុងរដ្ឋធានីតេហេរ៉ង់ ខណៈជនស៊ីវិលជាច្រើននាក់ ។
ក្នុងនោះរួមមានទាំងកុមារ ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើតំបន់ទីប្រជុំមួយក្នុងរដ្ឋធានីតេហេរ៉ង់៕