Update៖ អាមេរិក​ ជួយ​បាញ់​ទម្លាក់​មី​ស៊ី​ល​រាប់ពាន់គ្រាប់ ដែលបាញ់សំដៅ​លើអ៊ីស្រាអែល​!

អ៊ីរ៉ង់​ បាន​បើក​ការ​វាយ​ប្រហារ​សងសឹក​លើ​អ៊ីស្រាអែល​ នៅ​យប់​ថ្ងៃ​សុក្រ ហើយ​អាមេរិក​ កំពុង​ជួយ​ស្ទាក់​ចាប់​កាំជ្រួច​ទាំងនោះ។​

មន្ត្រី​អាមេរិក​ បាន​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ។ នេះបើយោងតាមការចេញផ្សាយដោយ Aljazeera។

មន្ត្រីរូបនេះបានប្រាប់ Anadolu ថា ខ្ញុំអាចបញ្ជាក់បានថា អាមេរិក កំពុងជួយក្នុងការបាញ់ទម្លាក់មីស៊ីល សំដៅលើអ៊ីស្រាអែល។

អ៊ីរ៉ង់​បាន​បើក​ការ​វាយ​ប្រហារ​ តបត​ដែល​មាន​ឈ្មោះ​ថា ប្រតិបត្តិការ​ពិត​សន្យា III ដោយ​បាញ់​មីស៊ីល​ទៅ​កាន់​គោលដៅ​មួយ​ចំនួន​ក្នុង​ប្រទេស​អ៊ីស្រាអែល។
យោងតាមកាសែត Haaretz បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស 40 នាក់បានរងរបួស ក្នុងនោះមានពីរនាក់ធ្ងន់ធ្ងរ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee បាននិយាយនៅថ្ងៃទី X.គួរជម្រាបថា កងកម្លាំង​អ៊ីស្រាអែល​បាន​វាយប្រហារ​អ៊ីរ៉ង់​នៅ​ព្រឹក​ព្រលឹម​នៃ​ថ្ងៃ​សុក្រ ដោយ​បាន​វាយប្រហារ​ទីតាំង​នុយក្លេអ៊ែរ និង​កាំជ្រួច និង​បាន​សម្លាប់​មេបញ្ជាការ​យោធា​កំពូល និង​អ្នកវិទ្យាសាស្ត្រ។  អ៊ីរ៉ង់​បាន​ប្តេជ្ញា​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version