ទូរទស្សន៍អ៊ីស្រាអែលChannel 12 បានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍(ទី១៤ខែមិថុនា)ថាប្រជាជនអ៊ីស្រាអែល ចំនួន៦៣នាក់បានរងរបួសដោយសារការវាយប្រហារសងសឹករបស់ប្រទេសអ៊ីរ៉ង់។
ប្រភពពីសារព័ត៌មានAANews។
យោងតាមប៉ុស្តិ៍លេខ 12 បានឱ្យដឹងថា ជនជាតិអ៊ីស្រាអែលប្រហែល 300 នាក់នៅទីក្រុង Greater Tel Aviv ត្រូវបានជម្លៀសចេញបន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានខូចខាត ខណៈដែលជនជាតិអ៊ីស្រាអែលចំនួន 100 នាក់ត្រូវបានជម្លៀសនៅក្នុងក្រុង Ramat Gan ក្បែរទីក្រុង Tel Aviv ។
យោងតាមសារព័ត៌មាន Haaretz ប្រចាំថ្ងៃ បានឲ្យដឹងថា គ្រាប់រ៉ុក្កែតរបស់អ៊ីរ៉ង់ បានបំផ្លាញអគារចំនួន ៩ ទាំងស្រុង និងបានបង្កការខូចខាតដល់ផ្ទះល្វែង និងយានជំនិះរាប់រយខ្នងនៅក្នុងទីក្រុង Ramat Gan ។
ការស្ទាក់ចាប់តាមអាកាសត្រូវបានគេមើលឃើញជុំវិញទីក្រុង Tehran បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលជាថ្មី នេះបើយោងតាមការផ្សាយសាធារណៈរបស់អ៊ីស្រាអែល Kan ៕