គ្រោះរញ្ជួយដីកម្រិត៧.៥ រ៉ិចទ័រ បានវាយប្រហារខេត្តមួយចំនួន នៅផ្នែកខាងសមុទ្រជប៉ុន នៃកោះសំខាន់នៃកោះ Honshu កាលពីថ្ងៃចន្ទ ដោយបានបង្កជារលកយក្សស៊ូណាមិកម្ពស់ជាងមួយម៉ែត្រ បំផ្លាញផ្ទះសម្បែង និងឆេះយ៉ាងសន្ធោសន្ធៅ។
ទូរទស្សន៍សាធារណៈរបស់ប្រទេសជប៉ុនបានកត់សម្គាល់ថា អ្នកស្លាប់ទាំងអស់គឺជាអ្នករស់នៅក្នុងខេត្ត Ishikawa ជាកន្លែងដែលរងគ្រោះដោយការរញ្ជួយដីខ្លាំងបំផុត និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដ៏ធំបំផុតផងដែរ។
យោងតាមទូរទស្សន៍ជប៉ុនបានរាយការណ៍បន្ថែមថា យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ និងជាង៤០ នាក់បានរងរបួសក្នុងកម្រិតផ្សេងៗគ្នា ដែលជាលទ្ធផលនៃគ្រោះរញ្ជួយដីជាបន្តបន្ទាប់ដែលបានកើតឡើងនៅក្នុងប្រទេសជប៉ុន។
រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មាន ៥០ ករណីនៃការបំផ្លិចបំផ្លាញជាផ្ទះឈើឯកជន និងអគារលំនៅដ្ឋាននៅក្នុងតំបន់នោះ ហើយត្រូវបានរាយការណ៍។ ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការនៅលើទីតាំង ព្រោះប្រហែលជានៅតែមានមនុស្សនៅក្រោមគំនរបាក់បែក។
ទន្ទឹមនោះក៏មានរបាយការណ៍អំពីអគ្គីភ័យធំជាង ៥០ កន្លែងដែលក្រុមពន្លត់អគ្គីភ័យជប៉ុនកំពុងធ្វើការពន្លត់។
ចាប់តាំងពីថ្ងៃច័ន្ទមក កគ្រោះរញ្ជួយដីច្រើនជាង ១៣០ នៃកម្លាំងខុសៗគ្នាបានកើតឡើងនៅក្នុងប្រទេសជប៉ុន ដែលជាកម្លាំងខ្លាំងបំផុតដែលមានកម្រិត ៧.៦ រ៉ិចទ័រ។ ចំណុចកណ្តាលនៃការរញ្ជួយនេះមានទីតាំងនៅជិតខេត្ត Ishikawa និង Niigata ។
អ្នកជំនាញមកពីនាយកដ្ឋានឧតុនិយមជាតិរបស់ប្រទេសនេះបានព្រមានថា គ្រោះរញ្ជួយដីនឹងបន្តកើតមានក្នុងសប្តាហ៍ខាងមុខបន្តទៀត។
ក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃបន្ទាប់គឺមានគ្រោះថ្នាក់ជាពិសេស ក្នុងអំឡុងពេលដែលមានលទ្ធភាពនៃការរញ្ជួយខ្លាំងម្តងទៀតដែលមានកម្រិតលើសពី ៧ រ៉ិចទ័រ។ ក្រុមអ្នកជំនាញរញ្ជួយដីជប៉ុនកំពុងអំពាវនាវឱ្យអ្នកស្រុកមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕