លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅ(ថ្ងៃចន្ទ ទី១៦ខែមិថុនា) ពុំបានច្រានចោលផែនការដែលចង់សម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នោះឡើយ ។
ដោយលោកនិយាយថា វានឹងនាំទៅរកការបិទបញ្ចប់ជម្លោះ រវាងគូសត្រូវសួពូជទាំង២។
ប្រភពពីសារព័ត៌មាន AFP។
នៅក្នុងបទសម្ភាសន៍មានរយៈពេល២០នាទី ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក ABC News លោក Netanyahu បាននិយាយថាការវាយប្រហាររបស់អ៊ីស្រាអែល លើអ៊ីរ៉ង់ ។
គឺជាជម្រើស ដ៏ត្រឹមត្រូវ និងបានហៅលោក Khamenei ជាហ៊ីត្លែរសម័យទំនើប។
ប៉ុន្តែនៅពេលត្រូវបានសាកសួរពីសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំទាស់នឹងផែនការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ ។
ដោយបារម្ភខ្លាចថាវានឹងបង្កើនជម្លោះកាន់តែធំរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល លោក Netanyahu បានច្រាលចោល ការព្រួយបារម្ភបែបនេះ។
វានឹងមិនធ្វើឱ្យជម្លោះកើនឡើងនោះទេ ផ្ទុយទៅវិញជម្លោះនឹងត្រូវបិទបញ្ចប់។
លោក Netanyahu បន្ថែមថា សង្រ្គាម ជារៀងរហូតគឺជាអ្វីដែលអ៊ីរ៉ង់ចង់បាន ហើយពួកគេកំពុងនាំពួកយើងទៅកាន់មាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ និងពិតណាស់អ៊ីស្រាអែលកំពុងរារាំងកុំឱ្យរឿងបែបនេះកើតឡើង។
លោក Netanyahu មិនបានបង្ហើបថាតើអ៊ីស្រាអែល កំពុងព្យាយាមកំណត់គោលដៅវាយប្រហារលើលោក Ayatollah Ali Khamenei ឬក៏យ៉ាងណានោះទេ៕