(ភ្នំពេញ)៖ ព័ត៌មានបឋមពីរដ្ឋបាលខណ្ឌប្ញស្សីកែវ បានឱ្យដឹងថា កាលពីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយកម្លាំង ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ។
ចុះអន្តរាគមន៍សង្គ្រោះករណីអគ្គីភ័យមួយកន្លែងកើតឡើងត្រង់ចំណុចផ្លូវលេខ១០០៣ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕