(ភ្នំពេញ)៖ បន្ទាប់ពីលោកតាស៊ុច ដែលធ្លាប់រិះគន់ថៃ មានសង្ឃដីការថាលោក តា មិនអាចទៅរស់នៅថៃបានទៀតទេ ហេីយលោកតាសូមរដ្ឋាភិបាលមករស់នៅកម្ពុជា វិញ ។ ក្នុង ករណី ប្រសិនជារដ្ឋាភិបាលកម្ពុជាបញ្ចូនគាត់ទៅថៃ គាត់សុខចិត្តចងកសម្លា,ប់ខ្លួន ថ្វាយជីវិតលោកនៅលេីទឹកដីខ្មែរ។
ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ÷សម្តេចធិបតី បាន សសេរ សំណេរ បង្ហោះ នៅលើគណនី របស់សម្តេច មាន ខ្លឹមសារថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។
មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា។
រាជរដ្ឋាភិបាលនិងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ៕