Update៖ លោក ពូទីន ថារូបលោកនឹងជួបលោកហ្សេលេនស្គី នៅដំណាក់កាលចុងក្រោយ!

នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រូបលោកត្រៀមខ្លួនរួចជាស្រេចដើម្បីជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៉ុន្តែគឺសម្រាប់តែនៅដំណាក់កាលចុងក្រោយ នៃការចរចាសន្តិភាពប៉ុណ្ណោះ។
ប្រភបពីសារព័ត៌មាន AFP។

ថ្លែងប្រាប់ក្រុមសារព័ត៌មានបរទេសនៅទីក្រុង Saint Petersburg លោក ពូទីន បានលើកឡើងដូច្នេះថាយើងចាំបាច់ត្រូវតែស្វែងរកដំណោះស្រាយមួយ ដែលមិនត្រឹមតែបិទបញ្ចប់ជម្លោះសព្វថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលក្ខខណ្ឌ ដែលនឹងទប់ស្កាត់មិនឱ្យស្ថានការណ៍ស្រដៀងគ្នា កើតមានឡើងសាជាថ្មី នៅពេលអនាគត។ ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីជួបអ្នកគ្រប់គ្នា រួមទាំងលោក ហ្សេលេនស្គី។ ប៉ុន្តែលោក ពូទីណ បានបន្ថែមថា ជំនួបនោះនឹងអាចប្រព្រឹត្តទៅបាន លុះត្រាតែស្ថិតនៅដំណាក់កាលចុងក្រោយ នៃការចរចាសន្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version