Update៖ អ៊ីរ៉ង់ អនុម័តបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក!

រដ្ឋសភាអ៊ីរ៉ង់ បានអនុម័តវិធានការមួយដែលអាចឈានទៅដល់ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

អ៊ីរ៉ង់ ចាត់ទុកថា នេះជាវិធានការដើម្បីឆ្លើយតបទៅនឹងការ វាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក។
ប្រភពពីសារព័ត៌មាន Alarabiya។

ទោះបីជាសភា បានអនុម័តក៏ដោយ ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់ បានបញ្ជាក់ថា ការសម្រេចចិត្តចុងក្រោយ ត្រូវបិទច្រកសមុទ្រនេះ ឬយ៉ាងណា គឺស្ថិតនៅក្នុងដៃរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់អ៊ីរ៉ង់។

សមាជិកសភា និងជាមេបញ្ជាការកងឆ្មាំបដិវត្តន៍ លោក Esmail Kosari បានបញ្ជាក់ថា ការបិទច្រកសមុទ្រនេះ គឺស្ថិតនៅក្នុង របៀបវារៈ ហើយ នឹងត្រូវបានធ្វើនៅពេលណាដែលចាំបាច់ ដែលជាការបង្ហាញពីចេតនាដ៏ម៉ឺងម៉ាត់នៅពីក្រោយការអនុម័តរបស់សភា។

ច្រកសមុទ្រ Hormuz ដែលស្ថិតនៅចន្លោះអ៊ីរ៉ង់ និងអូម៉ង់ គឺជាផ្លូវឆ្លងកាត់នៃប្រេង និងឧស្ម័នប្រមាណ ២០% នៃតម្រូវការសកល។
ការបិទច្រកនេះ អាចបង្កឲ្យមានការកើនឡើងយ៉ាងគំហុក នៃតម្លៃប្រេង និងធ្វើឲ្យទីផ្សារថាមពល ពិភពលោកមានភាពវឹកវរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version