ប្រទេសរុស្ស៊ី នៅ(ថ្ងៃអាទិត្យទី២២) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក ដែលវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ខណៈលោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ថា លោក ត្រាំ ដែលចូលកាន់តំណែងក្នុងនាមជាអ្នកបង្កើតសន្តិភាព បានចាប់ផ្តើមសង្គ្រាមថ្មី ជាមួយនឹងភាពជោគជ័យបែបនេះ លោក ត្រាំ នឹងមិនឈ្នះពានរង្វាន់ណូបែលសន្តិភាពទេ។
ប្រភពពីសារព័ត៌មាន Reuters។
លោក Leonid Slutsky ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាឌូម៉ា និយាយថា ការវាយប្រហារនេះ គ្មានហេតុផលផ្នែកយោធាសម្រាប់សហរដ្ឋអាមេរិក ហើយមិនអាចរាប់ជាសុចរិតក្រោមច្បាប់អន្តរជាតិបានទេ។ លោកបានព្រមានថា ទង្វើនេះ បង្កើនហានិភ័យនៃសង្គ្រាមលោកលើកទី៣៕