Update៖ លោកត្រាំ ព្រមានផ្លាស់ប្តូររបបមេដឹកនាំអ៊ីរ៉ង់!

កាលពីថ្ងៃអាទិត្យ(ទី២២ មិថុនា) ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងពីការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក ប្រឆាំងនឹងទីតាំងយោធាសំខាន់ៗកាលពីចុងសប្តាហ៍។

លោក Trump បានសរសេរលើបណ្តាញសង្គមរបស់លោកថា៖ ការផ្លាស់ប្តូររបប” គឺមិនត្រឹមត្រូវខាងនយោបាយទេ ប៉ុន្តែប្រសិនបើរបបអ៊ីរ៉ង់បច្ចុប្បន្ន មិនអាចធ្វើឱ្យអ៊ីរ៉ង់អស្ចារ្យម្តងទៀតបានទេ ហេតុអ្វីបានជាមិនមានការផ្លាស់ប្តូររបបនេះទៅ??? លោកក៏បានបន្ថែមអក្សរកាត់អង់គ្លេសថា MIGA ដែលមានន័យថា ធ្វើឱ្យអ៊ីរ៉ង់អស្ចារ្យម្តងទៀត (MAKE IRAN GREAT AGAIN)។
សារបង្ហោះរបស់លោក Trump បានកើតឡើងបន្ទាប់ពីក្រុមមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាល រួមទាំងអនុប្រធានាធិបតីអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ហាក់សង្កត់ធ្ងន់ផ្ទុយពីនោះថា ពួកគេមិនមែនកំពុងធ្វើការដើម្បីផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ទេ។
ប្រតិបត្តិការយោធាអាមេរិកលើអ៊ីរ៉ង់ កាលពីចុងសប្ដាហ៍ ឈ្មោះថា “Operation Midnight Hammer” មានអ្នកដឹងតិចតួចណាស់នៅទីក្រុងវ៉ាស៊ីនតោន និងនៅទីស្នាក់ការកណ្តាលរបស់អាមេរិកសម្រាប់ប្រតិបត្តិការមជ្ឈិមបូព៌ា៕

Leave a Reply

Your email address will not be published. Required fields are marked *