ប្រធានការិយាល័យអប់រំម្នាក់ ដែលទឹកកួចយកទៅបាត់កាលពីថ្ងៃអាទិត្យ ត្រូវបានរកស.ពឃើញ!

(កោះកុង)៖ អភិបាលស្រុកគិរីសាគរ បានឱ្យដឹងថា នៅថ្ងៃទី២៤.០៦.២០២៥ថា នៅវេលាម៉ោង ៦:២៥នាទីព្រឹក កម្លាំងនគរបាលប៉ុស្តិ៍ភ្ញីមាស និងកម្លាំង អធិការដ្ឋាន សហការជាមួយអាជ្ញាធរឃុំ.ភូមិ ប្រជាការពារ នឹងបងប្អូនសាច់ញាតិជនរងគ្រោះ បានស្វែងរកឃើញសពប្រធានការិយាល័យអប់រំស្រុក ឈ្មោះ ជីប សារិទ្ធ ហើយនៅចំណុច អូរយាយផាត ចម្ងាយពីអូតាម៉ាន់ប្រហែល ៥00 ម៉ែត្រ។

គួរំលឹកថា កាលពីថ្ងៃទី២២ ខែមិថុនា ២០២៥ មេឃភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យលិច ដាច់ផ្លូវចូលសាលាឃុំភ្ញីមាសទាំងស្រុង (ទំហំដាច់ទទឹងផ្លូវប្រវែងប្រហែល១០ម៉ែតនិងបណ្តោយផ្លូវប្រវែងប្រហែល៦ម៉ែត្រ)។
ក្រោយមកមានប្រធានការិយាល័យអប់រំស្រុក ឈ្មោះ ជីប សារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង បានហែលឆ្លងកាត់ផ្លូវដាច់នោះបណ្តាលអោយ ធ្លាក់ចូលទៅក្នុងលូប្រអប់ត្រូវទឹកកួចបាត់ខ្លួនតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version