Update៖ លោក ត្រាំ ប្រកាសអំពីបទឈប់បាញ់ រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅ(ថ្ងៃចន្ទ២៣ ខែមិថុនា) បាននិយាយថា បទឈប់បាញ់ពេញលេញ និងទាំងស្រុងមួយរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងត្រូវចូលជាធរមានដើម្បីបិទបញ្ចប់ជម្លោះរវាងប្រទេសទាំង២។

ប្រភពពីសារព័ត៌មាន​ Reuters។

នៅលើបណ្ដាញសង្គម Truth Social លោក ត្រាំ បានបញ្ជាក់ថា វាមានការព្រមព្រៀងគ្នាពេញលេញរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ថានឹងមានបទឈប់បាញ់ពេញលេញ និងទាំងស្រុងមួយ…ខ្ញុំនឹងសាទរប្រទេសទាំង២ អ៉ីស្រាអែល និងអ៉ីរ៉ង់មានភាពធន់ ក្លាហាន និងឆ្លាតវៃដើម្បីបញ្ចប់សង្រ្គាមដែលគួរតែត្រូវបានហៅថាសង្រ្គាម១២ថ្ងៃ។

លោក ត្រាំ បទឈប់បាញ់ នឹងចាប់ផ្ដើមដំណើរការជាដំណាក់កាលក្នុងពេល ២៤ម៉ោង នៅថ្ងៃអង្គារនេះ ដោយអ៊ីរ៉ង់នឹងបញ្ឈប់ការវាយប្រហារ ហើយ ១២ម៉ោងក្រោយមក អ៊ីស្រាអែលនឹងបញ្ឈប់ការវាយប្រហារដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានលើកឡើងដែរថាអ៊ីស្រាអែល ជិតសម្រេចបានគោលដៅរបស់ខ្លួនក្នុងសង្រ្គាម ផ្លូវអាកាសជាមួយអ៊ីរ៉ង់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version