Update៖ តម្លៃភាគហ៊ុនសកលបានហក់ឡើង ខណៈលោក ត្រាំ ប្រកាសបទឈប់បាញ់រវាងអ៊ីរ៉ង់-អ៊ីស្រាអែល!

តម្លៃភាគហ៊ុនសកល បានហក់ឡើង ប្រាក់ដុល្លារ បានបន្តធ្លាក់ចុះនៅថ្ងៃអង្គារសប្ដាហ៍នេះ ។

បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ត្រាំ និយាយថា អ៊ីរ៉ង់ និងអ៊ីស្រាអែល បានយល់ព្រមលើបទឈប់បាញ់។
ដោយរុញតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង ខណៈក្ដីបារម្ភពីការរំខានការផ្គត់ផ្គង់បានធ្លាក់ចុះ។
នៅលើបណ្ដាញសង្គម Truth Social លោក Trump បញ្ចាក់ថា បទឈប់បាញ់នឹងចូលជាធរមានក្នុងរយៈពេល១២ ម៉ោងទៀតបន្ទាប់ពីនោះ សង្រ្គាមនឹងត្រូវបានចាត់ទុកថាបានបញ្ចប់។
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបបានអះអាងថា ទីក្រុងតេអេរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ជាមួយអ៊ីស្រាអែល។
សារព័ត៌មាន Channel 12 របស់អ៊ីស្រាអែល បានរាយការណ៍ថា នាយករដ្ឋមន្ត្រី Benjamin Netanyahu បានយល់ព្រមក្នុងការសន្ទនាជាមួយលោក Trump ចំពោះបទឈប់បាញ់មួយ ដរាបណាអ៊ីរ៉ង់បញ្ឈប់ការវាយប្រហាររបស់ខ្លួន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version