សម្ដេចតេជោ មានមោទនភាពដែលឃើញកូនប្រុសទាំងបីរបស់សម្តេចរួមគ្នាការពារទឹកដីពីការឈ្លានពានរបស់ថៃ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សប្បាយរីករាយបំផុត និងមានមោទនភាព នៅពេលដែលឃើញសម្ដេចធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត និងឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមគ្នាការពារទឹកដី អធិបតេយ្យភាពជាតិ ពីការឈ្លានពានរបស់កងទ័ពថៃ។

សម្ដេចតេជោ ហ៊ុន សែន សរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី២៤ ខែមិថុនា ថាបងប្អូនប្រុស៣នាក់នេះ ម្នាក់ពាក់អាវខ្មៅចាប់យកអាជីពការងារខុសហើយ ដោយសារអត់មានសក់ក្បាល ហើយអត់មានមួកពាក់ទៀត។ ឯអ្នកមានសក់បែរជាមានមួកពាក់ទៅវិញ។ បងប្អូនគេទាំង៣នាក់ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ស្លៀកទាហានក៏ទៅ ស្លៀកសុីវិលក៏ទៅ ដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន។ កាលពីតូចសក់ច្រើនជាងគេ ពេលនេះអត់សក់ទៅវិញ តែក៏ស្រួលម្យ៉ាងដែរ មិនពិបាកចំណាយពេលសិតសក់មុនពេលចេញដំណើរ។ ឪពុកម្តាយគ្មានសេចក្តីសុខ ឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *