Update៖ អង់គ្លេស នឹងទិញយន្តហោះចម្បាំងF-35A ដែលអាចបំពាក់អាវុធនុយក្លេអ៊ែរតាកទិក!

កាលពី(ថ្ងៃអង្គារទី២៤ ខែមិថុនា) រដ្ឋាភិបាលចក្រភពអង់គ្លេស បាននិយាយថា ខ្លួននឹងទិញយន្តហោះចម្បាំង F-35A ជាង១០គ្រឿង ដែលមានសមត្ថភាព អាចបំពាក់អាវុធនុយក្លេអ៊ែរតាកទិក។

ប្រភពពីសារព័ត៌មាន Reuters។

យន្តហោះចម្បាំងខាងលើ គឺក្រុមហ៊ុនអាមេរិក Lockheed Martin នឹងអនុញ្ញាតឱ្យកងទ័ពអាកាសរបស់អង់គ្លេស មានបំពាក់អាវុធនុយក្លេអ៊ែរជាលើកដំបូង គិតចាប់តាំងពីចុងបញ្ចប់នៃសម័យសង្រ្គាមត្រជាក់មក។

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បាននិយាយយ៉ាងដូច្នេះថានៅក្នុងយុគសម័យមួយ ។
ដែលមានភាពស្រពេចស្រពិលខ្លាំងបំផុត យើងមិនអាចមើលស្រាលសន្តិភាពបានទៀតឡើយ ដូច្នេះហើយទើបរដ្ឋាភិបាលរបស់ខ្ញុំ កំពុងខិតខំវិនិយោគលើសន្តិសុខជាតិរបស់យើង។

សព្វថ្ងៃ យុទ្ធសាស្រ្តអាវុធនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេស គឺពឹងផ្អែកតែមួយគត់ទៅលើប្រព័ន្ធ Trident ដែលបាញ់ចេញពីនាវាមុជទឹក។
លើកចុងក្រោយដែលអង់គ្លេស មានអាវុធនុយក្លេអ៊ែរ ប្រើប្រាស់ដោយយន្តហោះ គឺកាលពីឆ្នាំ១៩៩៨ នៅពេលគ្រាប់បែក WE177 ត្រូវបានដាក់ឱ្យចូលនិវត្តន៍ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version