Update៖ អ៊ីរ៉ង់ នឹងធ្វើបុណ្យសពមេបញ្ជាការយោធាជាន់ខ្ពស់និងអ្នកវិទ្យាសាស្រ្តកំពូលៗ ដែលបានស្លាប់ក្នុងសង្រ្គាម!

តាមការគ្រោងទុក នៅថ្ងៃសៅរ៍ខាងមុខនេះ អ៊ីរ៉ង់នឹងធ្វើពិធីបុណ្យសពសម្រាប់ មេបញ្ជាយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្រ្តឆ្នើមៗ ដែលត្រូវបានសម្លាប់ដោយសារ ការវាយប្រហាររបស់អ៊ីស្រាអែល។
ប្រភពពីសារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍ថា ពិធីបុណ្យនឹងប្រារព្ធឡើង នៅម៉ោង៨៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ក្នុងរដ្ឋធានីតេហេរ៉ង់។
IRNA ក៏បានរាយការណ៍ដែរថា សពលោក Hossein Salami មេបញ្ជាការនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ។
ដែលត្រូវបានអ៊ីស្រាអែលសម្លាប់អំឡុងថ្ងៃដំបូងនៃសង្រ្គាម នឹងត្រូវបញ្ចុះនៅតំបន់ភាគកណ្តាលប្រទេសអ៊ីរ៉ង់ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

កាលពីថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែលបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ លើទីតាំងយោធាក៏ដូចជាទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយបានផ្តាច់ជីវិតមេបញ្ជាការយោធាជាន់ខ្ពស់ និងអ្នកវិទ្យាសាស្រ្តកំពូលៗជាច្រើនរូប រួមមានទាំងលោក Salami ដែលជាមនុស្សដ៏ជំនិតម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khameneiផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version