Update៖ អ៊ីស្រាអែល ប្រើដ្រូនវាយប្រហារសម្លាប់ អនុប្រធានក្រុមហាម៉ាស់នៅរដ្ឋធានីលីបង់!

ក្រុមហាម៉ាស់ប៉ាឡេស្ទីន កាលពីថ្ងៃអង្គារបានបញ្ជាក់ពីការធ្វើឃាត នាយករងរបស់ខ្លួនគឺលោក Saleh Arouri នៅក្នុងរដ្ឋធានី Beirut ប្រទេសលីបង់។

ទីភ្នាក់ងារសារព័ត៌មាន Al-Rai បានរាយការណ៍ថា មេបញ្ជាការ២រូប នៃក្រុមប្រដាប់អាវុធរបស់ខ្លួន គឺកងពលតូច Qassam ត្រូវបានសម្លាប់ផងដែរ។

ទីភ្នាក់ងារសារព័ត៌មានជាតិ របស់ប្រទេសលីបង់មុននេះ បានរាយការណ៍ថា លោក Arouri ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល ។
ទៅលើការិយាល័យរបស់ក្រុម Hamas ក្នុងទីក្រុង Mecherfeh ភាគខាងត្បូងទីក្រុង Beirut ។
មនុស្ស​យ៉ាង​ហោច​ណាស់​៦​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​នោះ។

លោក Aouri គឺជាមេដឹកនាំក្រុមហាម៉ាស់ជាន់ខ្ពស់បំផុតដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែលចាប់តាំងពីការផ្ទុះឡើងនៃជម្លោះហ្គាហ្សាកាលពីថ្ងៃទី៧ ខែតុលា។

ភាពតានតឹងបានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ។
ចំពេលមានការផ្ទុះអាវុធរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅក្នុងការប៉ះទង្គិចគ្នាដ៏សាហាវបំផុតចាប់តាំងពីភាគីទាំងពីរបានប្រយុទ្ធគ្នាក្នុងសង្គ្រាមទ្រង់ទ្រាយធំក្នុងឆ្នាំ ២០០៦។

ភាពតានតឹងនៅតាមព្រំដែនកើតឡើងចំពេលដែលការវាយលុករបស់យោធាអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមហាម៉ាស់កាលពីថ្ងៃទី 7 ខែតុលា។

យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២២.១៨៥ នាក់ត្រូវបានសម្លាប់ និង ៥៧.០៣៥ នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សា ។
ខណៈដែលជនជាតិអ៊ីស្រាអែលជិត ១.២០០ នាក់ត្រូវបានគេជឿថាត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស៕

Leave a Reply

Your email address will not be published. Required fields are marked *