Update៖ លោកត្រាំ អះអាងថាអាមេរិកមិនព្រមឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនោះឡើយ!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថាអាមេរិកមិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរដាច់ខាត បន្ទាប់ពីការបិទបញ្ចប់សង្រ្គាម ១២ថ្ងៃ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលអាមេរិកបានធ្វើអន្តរាគមន៍យោធាទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់។

ប្រភពពីសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Morning Futures with Maria Bartiromo នៃទូរទស្សន៍ Fox News លោក ត្រាំ ក៏បានអះអាងឡើងវិញផងដែរថាអ៊ីរ៉ង់នៅសល់ពេលតែប៉ុន្មាន សប្ដាហ៍ប៉ុណ្ណោះពីការផលិតអាវុធនុយក្លេអ៊ែរ មុននឹងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃទី១៣ ខែមិថុនា។ ៩ថ្ងៃក្រោយមក អាមេរិកបានទម្លាក់គ្រាប់បែកលើ ទីតាំងនុយក្លេអ៊ែរសំខាន់ៗទាំង៣របស់អ៊ីរ៉ង់ដូចជា Fordow, Natanz និង Isfahan។
ចារកម្មអាមេរិក និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បានវាយតម្លៃថាអ៊ីរ៉ង់មិនមែនកំពុងផលិតអាវុធនុយក្លេអ៊ែរទេ ហើយតេហេរ៉ង់ក៏តែងតែនិយាយដែរថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិល៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version