(ភ្នំពេញ)៖ ក្រោយល្បីពេញបណ្ដាញសង្គម ពាក់ព័ន្ធលោក ទ្រី ស៊ីថេង លាឈប់មើលថែដំរី ឡាក់គី នៅភ្នំតាម៉ៅ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ នឹងជួបលោក ទ្រី ស៊ីថេង (ហ្ម)ដំរី ឡាក់គី នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីជួយរកដំណោះស្រាយ។
គួរបញ្ជាក់ថា លោក ទ្រី ស៊ីថេង (ហ្ម)ដំរីឈ្មោះ ឡាក់គី ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ(Wildlife Alliance) ត្រូវលាឈប់ពីការងារចាប់ពីខែកក្កដា ឆ្នាំ២០២៥តទៅ។
ប៉ុន្ដែតាមរយៈវីដេអូចែកចាយលើបណ្ដាញសង្គមឃើញដំរី ឡាក់គី រត់តាមនៅពេលលោកធ្វើដំណើរ ចាកចេញ ធ្វើឱ្យមហាជនរំជួលចិត្ដជាខ្លាំង និងបានស្នើសុំឱ្យលោក ទ្រី ស៊ីថេង នៅបន្ដការងារតទៅទៀត ព្រោះដំរី ឡាក់គី ហាក់នៅស្រឡាញ់ម្ចាស់របស់ខ្លួនមិនចង់ឱ្យចាកចេញ៕