ការបើកច្រកទ្វារព្រំដែនអន្តរជាតិម៉ឺន​ជ័យ​ ​គឺដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម!

(ព្រៃវែង)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានមានប្រសាសន៍ថា គោលដៅសំខាន់នៃការបើកច្រកទ្វារព្រំដែនអន្តរជាតិម៉ឺន​ជ័យ​ ក្នុងខេត្ត​ព្រៃ​វែង​ ទល់នឹង ស្រុកតឹ​ន​ណាម.ខេត្ត​តៃ​និ​ញ​ ។
គឺដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្ដូរទំនិញ និងការទៅមករកគ្នារវាងប្រជាជន នៃប្រទេសទាំងពីរ។
សម្ដេចតេជោ បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា នៅក្នុងខេត្ដព្រៃវែង នឹងមានការផ្លាស់ប្ដូរពាណិជ្ជកម្មកើនឡើងតាមរយៈការបើកច្រកអន្ដរជាតិម៉ឺនជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *