នាថ្ងៃទី៤ កក្កដា ប្រទេសទួរគី បានរងនូវគ្រោះមហន្តរាយ ដោយសារតែមានករណីភ្លើងឆេះព្រៃយ៉ាងសន្ធោរសន្ធៅមួយ កើតឡើងនៅក្នុងខេត្ត Izmir ភាគខាងលិច ដែលមានរយៈពេលរហូតទៅដល់ ៧ថ្ងៃ នៅទូទាំងតំបន់ជាច្រើនក្នុងប្រទេសទួរគី។
ប្រភពពីសារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីមហាផ្ទៃទួរគី លោក Ali Yerlikaya បាននិយាយថា ភ្លើងឆេះព្រៃនៅទូទាំងភាគខាងលិចនៃប្រទេសទួរគីបានបំផ្លាញផ្ទះប្រហែល ២០០ រីឯមនុស្សប្រហែល ៥០,០០០ នាក់ ត្រូវបានជម្លៀសជាបណ្ដោះអាសន្ននៅដើមសប្តាហ៍នេះ និងពីរនាក់ទៀតត្រូវបានស្លាប់នៅក្នុងគ្រោះអគ្គិភ័យខាងលើ។
គួរបញ្ជាក់ថា ប្រទេសទួរគី ក្រិច និងបណ្តាប្រទេសផ្សេងទៀតនៅសមុទ្រមេឌីទែរ៉ាណេ បានស្ថិតនៅក្នុងតំបន់ចំណុចក្តៅនៃភ្លើងឆេះព្រៃដែលមានភ្លើងឆេះជាងធម្មតាក្នុងអំឡុងពេលរដូវក្តៅ និងស្ងួត៕