Update៖ លោកត្រាំ និយាយថាការចរចារបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន-រុស្ស៊ីគឺពុំមានការរីកចម្រើននោះទេ!

ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក វ្ល៉ាឌីមៀ ពូទីន រួចមកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាមិនមានភាពរីកចម្រើននោះទេចំពោះការចរចារបញ្ចប់សង្រ្គាមអ៊ុយក្រែន។

ប្រភពពីសារព័ត៌មាន AFP។

ការលើកឡើងបែបនេះរបស់លោក ត្រាំ កើតមានឡើងខណៈកិច្ចចរចាសន្តិភាពដឹកនាំដោយអាមេរិក សំដៅបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនអូសបន្លាយពេលជាង៣ឆ្នាំមកនេះបន្តជាប់គាំង និងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានផ្អាកការបញ្ជូនអាវុធមួយចំនួនទៅឱ្យទីក្រុងកៀវ។ លោកត្រាំ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ថា វាជាកិច្ចសន្ទនាវែងអន្លាយដ៏ល្អ។ យើងបានជជែកពីបញ្ហាជាច្រើនក្នុងនោះរួមមានទាំងអ៊ីរ៉ង់ ហើយក៏បានជជែកគ្នាផងដែរដូចដែលអ្នកទាំងអស់គ្នាបានដឹង នោះគឺសង្រ្គាមនៅអ៊ុយក្រែន។ នៅពេលត្រូវបានសាកសួរថាតើរូបលោកជិត សម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមហើយឬ? លោក ត្រាំ បានឆ្លើយថាលោកមិនមានភាពរីកចម្រើនណាមួយជាមួយលោក ពូទីន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *