Update៖ លិចកប៉ាល់នៅច្រកសមុទ្របាលីនៃប្រទេសឥណ្ឌូណេស៊ី ស្លាប់៦នាក់និងបាត់ខ្លួន២៤នាក់!

មនុស្ស៦នាក់បានស្លាប់ និង២៤នាក់ទៀតបាត់ខ្លួន ខណៈដែល៣៥នាក់ផ្សេងទៀតបានរួចជីវិត បន្ទាប់ពីកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងបានលិចនៅក្នុងច្រកសមុទ្របាលី (Bali Strait) របស់ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃពុធ។

ប្រភពពីសារព័ត៌មាន Xinhua។

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ត្រូវបានផ្អាកជាបណ្ដោះអាសន្នកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយសារតែពេលយប់។ ហើយនឹងបន្តឡើងវិញនៅថ្ងៃសុក្រ។ ជនរងគ្រោះទាំងអស់ដែលត្រូវបានរកឃើញ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយនៅក្នុងតំបន់ Jembrana នៃកោះបាលី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version